មេការ និងតៃកុងត្រាក់ទ័រ ៣ នាក់ ត្រូវសមត្ថកិច្ចស្រុកសំឡូតវាយខ្នោះ បន្ទាប់ពីប្រើត្រាក់ទ័រ ២ គ្រឿង ឈូសបុកកម្ទេចផ្ទះអ្នកដទៃ

មេការ និងតៃកុងត្រាក់ទ័រ ៣ នាក់ ត្រូវសមត្ថកិច្ចស្រុកសំឡូតវាយខ្នោះ បន្ទាប់ពីប្រើត្រាក់ទ័រ ២ គ្រឿង ឈូសបុកកម្ទេចផ្ទះអ្នកដទៃ

បាត់ដំបង៖ កម្លាំងនគរបាលស្រុកសំឡូត បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ បន្ទាប់ពីពួកគេប្រើប្រាស់ត្រាក់ទ័រ ២ គ្រឿង ឈូសបុកបំផ្លិចបំផ្លាញផ្ទះ និងរោងចំការរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ ៦១ ឆ្នាំ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៦។

ព័ត៌មានពាក់ព័ន្ធ

មន្ត្រីរដ្ឋបាលស្រុកបវេលជាង ៤០០ នាក់ ទទួលការត្រួតពិនិត្យរកសារធាតុញៀន ដើម្បីបង្ហាញភាពស្អាតស្អំ និងជាគំរូដល់ប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
មន្ត្រីរដ្ឋបាលស្រុកបវេលជាង ៤០០ នាក់ ទទួលការត្រួតពិនិត្យរកសារធាតុញៀន ដើម្បីបង្ហាញភាពស្អាតស្អំ និងជាគំរូដល់ប្រជាពលរដ្ឋ
បាត់ដំបង៖ រដ្ឋបាលស្រុកបវេល បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដោយធ្វើតេស្តរហ័សរកសារធាតុញៀនលើមន្ត្រីរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សរុបជាង ៤០០ នាក់។ គោលបំណងគឺដើម្បីបង្ហាញភាពជាគំរូ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀនពីរង្វង់រាជការ។ ការត្រួតពិនិត្យនេះបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅបរិវេណសាលាស្រុកបវេល ដោយមានកិច្ចសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ
បាត់ដំបង៖ អនុវត្តន៏តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ដឹកដោយ លោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋចំនួន២០គ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ក្នុងនោះ១៩គ្រួសារមកពីភូមិចំនួន៦ ក្នុងឃុំកំពង់ព្រៀង និង១គ្រួសាទៀតរស់នៅឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ជម្លោះដីធ្លីសំឡូត៖ អភិបាលរងខេត្តបាត់ដំបងបំភ្លឺជាសាធារណៈ
សកម្មភាពអាជ្ញាធរ
ជម្លោះដីធ្លីសំឡូត៖ អភិបាលរងខេត្តបាត់ដំបងបំភ្លឺជាសាធារណៈ
បាត់ដំបង៖ លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបំភ្លឺជុំវិញករណីជម្លោះដីធ្លីទំហំ ៧០ ហិកតា រវាង ប៉ិ វ៉ាន់ (ហៅ ឡុង) និង សន រ៉ាណែត នៅភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
ការអភិវឌ្ឍ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
សុខាភិបាល

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ

(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត