ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ


កសិកម្ម
ដំណឹងល្អសម្រាប់កសិករខេត្តបាត់ដំបង! អាងទឹកធំៗទាំង ៣ រួមមាន «សេកសក កំពីងពួយ និងដូនទ្រី» ស្តុកទឹកបានពេញប្រៀប ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូ និងកម្ដៅកើនឡើងដល់ ៣°C
បាត់ដំបង៖ ប្រជាកសិករ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង អាចមានភាពកក់ក្ដៅក្នុងចិត្តបានហើយ ខណៈអាងស្តុកទឹកខ្នាតធំសំខាន់ៗចំនួន ៣ នៅក្នុងខេត្ត រួមមាន អាងទឹកពហុបំណងសេកសក អាងទឹកកំពីងពួយ និងអាងទឹកដូនទ្រី កំពុងមានបរិមាណទឹកស្តុកទុកពេញប្រៀប ក្នុងចន្លោះពី ៩៣% ដល់ ១០០%។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ។ ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ។ ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦


ព័ត៌មាន
ត្រីចាប់ផ្តើមត្រូវ ! នៅឆ្នាំនេះត្រីទន្លេសាបសម្បូហើយធំៗជាងឆ្នាំមុន
ត្រីចាប់ផ្តើមត្រូវ ! នៅឆ្នាំនេះត្រីទន្លេសាបសម្បូហើយធំៗជាងឆ្នាំមុន


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកាកិត្តិយសសមាគមនារីខេត្តកំពង់ចាម ដែលរងរបួសដោយឧបទ្ទវហេតុ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិ ព្រមទាំងសមាជិកាសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់លោក ញ៉ វេង ត្រូវជាស្វាមីរបស់លោកស្រី គីម ចិន្តា សមាជិកាកិត្តិយសសមាគមនារី ដែលបានរងរបួសត្រង់ជើងខាងស្ដាំដោយឧបទ្ទវហេតុ។បច្ចុប្បន្ន លោក ញ៉ វេង កំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពជីវមាត្រប្រចាំឆ្នាំ នៅសាលាសង្កាត់កំពង់ចាម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពជីវមាត្រប្រចាំឆ្នាំ២០២៦ នៅសាលាសង្កាត់កំពង់ចាម ដើម្បីពិនិត្យមើលវឌ្ឍនភាព និងជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធី និងពេលវេលាដែលបានកំណត់។


សន្តិសុខសង្គម
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិននាំយកថវិកាបេឡាមរណៈសង្គ្រោះ ១៦លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅក្រុងប៉ៃលិន
ប៉ៃលិន៖ ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១៦,០០០,០០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ក្នុងក្រុងប៉ៃលិន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវតែការពារឱ្យបាន អត្តសញ្ញាណជាតិរបស់យើង តាមរយៈការស្រាវជ្រាវឱ្យបានច្បាស់លាស់ ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលឱ្យបានច្បាស់លាស់ ជាពិសេសគឺការយកទៅអនុវត្តន៍ឱ្យបានត្រឹមត្រូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវតែការពារឱ្យបាន អត្តសញ្ញាណជាតិរបស់យើង តាមរយៈការស្រាវជ្រាវឱ្យបានច្បាស់លាស់ ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលឱ្យបានច្បាស់លាស់ ជាពិសេសគឺការយកទៅអនុវត្តន៍ឱ្យបានត្រឹមត្រូវ។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋសភាកម្ពុជា ច្រានចោលសម្ដីប្រធានសភាថៃ ជុំវិញការចោទថាកម្ពុជាដកពាក្យចេញពីរបាយការណ៍ដែលបានឯកភាពនៅកិច្ចប្រជុំ AIPAប្រទេសហ្វីលីពីន
រដ្ឋសភាកម្ពុជា ច្រានចោលសម្ដីប្រធានសភាថៃ ជុំវិញការចោទថាកម្ពុជាដកពាក្យចេញពីរបាយការណ៍ដែលបានឯកភាពនៅកិច្ចប្រជុំ AIPAប្រទេសហ្វីលីពីន
...........
អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ឯកឧត្តម ឈាង វណ្ណរិទ្ធ បានប្រតិកម្មតបនឹងការចុះផ្សាយរបស់កាសែតថៃ The Nation ដែលបានដកស្រង់សម្ដីរបស់ប្រធានរដ្ឋសភាថៃ ដោយបញ្ជាក់ថា កម្ពុជាមិនបានដកពាក្យពេចន៍ ឬទិន្នន័យណាមួយឡើយ។
ឯកឧត្តម ឈាង វណ្ណរិទ្ធ ដែលបានចូលរួមនិងតាមដានដោយផ្ទាល់ កិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ បានបញ្ជាក់ច្បាស់ៗនៅមុខអ្នកសារព័ត៌មាននៅល្ងាចនេះថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ គឺជា «ឯកសាររឹង» ដែលបានអនុម័តរួចរាល់ ហើយភាគីថៃក៏បានយល់ព្រមជាគោលការណ៍រួចហើយដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការលើកឡើងរបស់ប្រធានសភាថៃពេលនេះ គឺគ្រាន់តែជាការបំភ្លៃការពិត ដើម្បីបម្រើនយោបាយផ្ទៃក្នុង និងគេចវេះពីការស្ដីបន្ទោសពីពលរដ្ឋខ្លួនប៉ុណ្ណោះ។
ផលិតដោយ៖ ទូរទស្សន៍ជាតិកម្ពុជា


សន្តិសុខសង្គម
(វីដេអូ) : ចំណាប់អារម្មណ៍របស់យុវសិស្ស នៃវិទ្យាល័យ ហ៊ុនសែន សាលាក្រៅ ចំពោះ ព័ត៌មានក្លែងក្លាយ!
(វីដេអូ) : ចំណាប់អារម្មណ៍របស់យុវសិស្ស នៃវិទ្យាល័យ ហ៊ុនសែន សាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំពោះ ព័ត៌មានក្លែងក្លាយ!


សន្តិសុខសង្គម
ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញជំងឺអុតស្វា (Mpox) ១ករណីថ្មី បន្ទាប់ពីកម្ពុជាពុំមានករណីឆ្លងជំងឺនេះសោះ អស់រយៈពេលជិត ៣ឆ្នាំកន្លងមក
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជាបានរកឃើញករណីជំងឺអឹមផកថ្មីចំនួន១ករណី។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ដែរថា កន្លងមកកម្ពុជា ធ្លាប់បានរកឃើញជំងឺអឹមផកចំនួន២០ករណី ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ការរកឃើញថ្មីនេះ គឺជាករណីទី១ ឡើងវិញបន្ទាប់ ពីកម្ពុជាពុំមានករណីឆ្លងជំងឺនេះអស់រយៈពេល ៣០ខែ និង៦ថ្ងៃកន្លងមក។

