
ដំណឹងល្អសម្រាប់កសិករខេត្តបាត់ដំបង! អាងទឹកធំៗទាំង ៣ រួមមាន «សេកសក កំពីងពួយ និងដូនទ្រី» ស្តុកទឹកបានពេញប្រៀប ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូ និងកម្ដៅកើនឡើងដល់ ៣°C
បាត់ដំបង៖ ប្រជាកសិករ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង អាចមានភាពកក់ក្ដៅក្នុងចិត្តបានហើយ ខណៈអាងស្តុកទឹកខ្នាតធំសំខាន់ៗចំនួន ៣ នៅក្នុងខេត្ត រួមមាន អាងទឹកពហុបំណងសេកសក អាងទឹកកំពីងពួយ និងអាងទឹកដូនទ្រី កំពុងមានបរិមាណទឹកស្តុកទុកពេញប្រៀប ក្នុងចន្លោះពី ៩៣% ដល់ ១០០%។











