ព័ត៌មានតាមបណ្តារខេត្ត

ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​  ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​ ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​
លោក​ ​ធាង​ ឡេង​ អភិបាល​ នៃគណៈអភិបាលស្រុក និងជាប្រធានគណៈ​បញ្ជាការ​ឯកភាព​ស្រុក​វាលវែង​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​ ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​ ព្រមទាំងមានការអញ្ជេីញចូលរួមពី​ លោកអភិបាលរងស្រុក​ លោកនាយក​រដ្ឋបាល​ស្ដីទី​ លោក​នាយក​រងរដ្ឋ​​បាល លោក​ លោកស្រី​ ប្រធានការិយាល័យស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ​ អាជ្ញាធរឃុំ​ ភូមិ​ ប៉ុស្តិ៍នគរបាលឃុំ​ មណ្ឌលសុខភាពទាំ៥​ ព្រមទាំងអង្គភាពអ្នកពាក់ពន្ធក្នុងការអនុវត្តការងារក្នុងមូលដ្ឋានស្រុកវាលវែង​ សរុប​ ​៩៥នាក់ នៅព្រឹក​​ថ្ងៃពុធ ​ទី២៧ ខែឧសភា​ ឆ្នាំ២០២៦៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់
អប់រំ និងកីឡា
រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់
ការអំពាវនាវរបស់សម្តេចធិបតី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ឱ្យចូលរួមជំរុញ និងលើកទឹកចិត្តកូនៗ ឬយុវជនឱ្យមកចុះឈ្មោះរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១,៥លាននាក់ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប ៧៧៥នាក់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គរួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាប្រមាណ ២០០នាក់៕ រូបថត៖ ខឹម សុវណ្ណារ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត