ព័ត៌មានតាមបណ្តារខេត្ត

គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
ព័ត៌មានក្នុងខេត្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
កំពត៖ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពតណែនាំឱ្យយកចិត្តទុកដាក់រួមគ្នាបង្ការទប់ស្កាត់និងលុបបំបាត់ជំងឺអេដស៍
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំខេត្តកំពតណែនាំឱ្យយកចិត្តទុកដាក់រួមគ្នាបង្ការទប់ស្កាត់និងលុបបំបាត់ជំងឺអេដស៍
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺអេដស៍ តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ការលើកកម្ពស់ការធ្វើតេស្តស្ម័គ្រចិត្ត និងការផ្តល់សេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់បញ្ហាអេដស៍ ដែលបាននិងកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយដែលអាចកើតមានឡើងនារដូវវស្សា
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយដែលអាចកើតមានឡើងនារដូវវស្សា
ដើម្បីបង្ការគ្រោះទឹកជំនន់អោយមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការប៉ះពាល់ដល់ពលរដ្ឋ រដ្ឋបាលខេត្តកំពត ដោយមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើបញ្ហាប្រឈមមួយចំនួន និងចាត់វិធានការត្រៀមទុកជាមុន ខណៈដែលកត្តាប្រែប្រួលអាកាសធាតុ បានធ្វើអោយកម្រិតទឹកភ្លៀងនៅខេត្តកំពតមានការហក់ឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំ២០២៥កន្លងទៅ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
សកម្មភាពអាជ្ញាធរ
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំនឹងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដីដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយថ្ងៃនេះបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត