
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
កំពត៖ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។








