យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក សរ ស្ថានីយ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម លោក-លោកស្រី គណៈប្រតិភូអមដំណើរ និងមន្ត្រីដែរពាក់ព័ន្ធជាងច្រើនទៀត។ ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ៤៥៧  នាក់ ស្រី ១៩៥ នាក់ ។

ព័ត៌មានពាក់ព័ន្ធ

កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងខាងលើនេះ មានតំណាងម្ចាស់ឈ្មោះ SHEN CHAOLIN ភេទប្រុស ជនជាតិចិន។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅក្រុងបាវិត
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ដែលស្ថិតនៅផ្ទះវីឡាជួល ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ប្រតិបត្តិការនេះមានការចូលរួមពីលោកវរសេនីយ៏ឯក ឡាយ ចន្នី ស្នងការរងខេត្ត លោកអធិការក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងឈានដល់ការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងបុរី RT Residence ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ឡាយ ចន្នី ស្នងការរងខេត្ត, លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង «សណ្ឋាគារ ណូបែល បាវិតហូថែល» (Nobel Bavet Hotel) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីសំណាក់លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
(ស្វាយរៀង)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមជាតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហចំនួន ២ ទីតាំង ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត

ព័ត៌មានថ្មីៗ

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង

(ខេត្តស្វាយរៀង): ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាគណៈអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងលោកស្រី ឌុំ ច័ន្ទធីតា តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រសួងព័ត៌មាន បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាព និងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងព័ត៌មាន បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាព និងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ខេត្ត‎​ស្វាយរៀង)៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រសួងព័ត៌មាន បានរៀបចំពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាព និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១០ នៅវត្តព្រៃឆ្លាក់
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១០ នៅវត្តព្រៃឆ្លាក់

(ខេត្តស្វាយរៀង): ឯកឧត្តម ឡុង សេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១០ នៅវត្តព្រៃឆ្លាក់ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត