
កម្លាំងចម្រុះខេត្តស្វាយរៀង កំណត់មុខសញ្ញាទីតាំងលួចធ្វើសកម្មភាពឆបោកតាមអនឡាញ (Online Scams) ៣កន្លែង នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បាន កំណត់មុខសញ្ញាចុះបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៣កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងភូមិតាបិប ភូមិបាវិតកណ្តាល និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ១៩នាក់ (ស្រី ៥នាក់) និងដកហូតសម្ភារៈបច្ចេកវិទ្យា រួមទាំងរថយន្តមួយចំនួន។











