
ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញជំងឺអុតស្វា (Mpox) ១ករណីថ្មី បន្ទាប់ពីកម្ពុជាពុំមានករណីឆ្លងជំងឺនេះសោះ អស់រយៈពេលជិត ៣ឆ្នាំកន្លងមក
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជាបានរកឃើញករណីជំងឺអឹមផកថ្មីចំនួន១ករណី។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ដែរថា កន្លងមកកម្ពុជា ធ្លាប់បានរកឃើញជំងឺអឹមផកចំនួន២០ករណី ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ការរកឃើញថ្មីនេះ គឺជាករណីទី១ ឡើងវិញបន្ទាប់ ពីកម្ពុជាពុំមានករណីឆ្លងជំងឺនេះអស់រយៈពេល ៣០ខែ និង៦ថ្ងៃកន្លងមក។











