
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិននាំយកថវិកាបេឡាមរណៈសង្គ្រោះ ១៦លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅក្រុងប៉ៃលិន
ប៉ៃលិន៖ ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១៦,០០០,០០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ក្នុងក្រុងប៉ៃលិន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព។











