
លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកាកិត្តិយសសមាគមនារីខេត្តកំពង់ចាម ដែលរងរបួសដោយឧបទ្ទវហេតុ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិ ព្រមទាំងសមាជិកាសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់លោក ញ៉ វេង ត្រូវជាស្វាមីរបស់លោកស្រី គីម ចិន្តា សមាជិកាកិត្តិយសសមាគមនារី ដែលបានរងរបួសត្រង់ជើងខាងស្ដាំដោយឧបទ្ទវហេតុ។បច្ចុប្បន្ន លោក ញ៉ វេង កំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។











