
អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម ដង្ហែចូលវត្តសុទស្សនាជ្រោយថ្ម ប្រមូលបច្ច័យសរុបបានប្រមាណជិត ៨ម៉ឺនដុល្លារ
(កំពង់ចាម)៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើម និងដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែចូលទៅកាន់ វត្តសុទស្សនាជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយប្រមូលបច្ច័យសរុបបាន ប្រមាណជិត ៨ម៉ឺនដុល្លារអាមេរិក។











