
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី នៅវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីប្រមូលបច្ច័យបន្តសាងសង់ព្រះវិហារថ្មី
(កំពង់ចាម)៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីប្រមូលបច្ច័យយកទៅបន្តការសាងសង់ព្រះវិហារថ្មីនៅក្នុងទីអារាមនេះ។











