
លោក ម៉ែន អេង ចុះពិនិត្យការបុកអណ្តូងទឹកជូនអតីតយុទ្ធជន ផ្ទះ៤០០ខ្នង នៅស្រុករមាសហែក
(ខេត្តស្វាយរៀង) នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារបុកអណ្ដូងទឹកស្អាត ជូនដល់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច (ផ្ទះ ៤០០ខ្នង) ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីចុះពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុករមាសហែក លោកមេឃុំ លោកមេភូមិ ព្រមទាំងបងប្អូនអតីតយុទ្ធជនជាច្រើនរូបទៀត។







