ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក។ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្ដម រដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្ម នៅក្រុងសែនមនោរម្យ
កសិកម្ម
ឯកឧត្ដម រដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្ម នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំ កសិករចំនួន ២គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងដំណើរនេះក្រុមការងារបានចុះជួបកសិករដើម្បីពិនិត្យផ្ទៃដីដាំដុះម្រេច កៅស៊ូ ធុរេន កាហ្វេនៅនៅភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ និងចុះពិនិត្យកន្លែងដាំបន្លែដូចជា ត្រសក់ ននោង ម្ទេស និងក្រូចផាសិន នៅភូមិចំការតែ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
បងប្អូនជនជាតិដើមភាគតិចនៅមណ្ឌលគិរី នៅរក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ» ទោះបីបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ
កសិកម្ម
បងប្អូនជនជាតិដើមភាគតិចនៅមណ្ឌលគិរី នៅរក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ» ទោះបីបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ
មណ្ឌលគិរី ៖ ចូលដល់រដូវវស្សាបងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតំបន់ខ្ពងរាប តាមបែបប្រពៃណី គឺនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួន ដោយអនុវត្តការដាំដុះជាលក្ខណៈចំការវិលជុំ។ ជាក់ស្តែង នៅដើមខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនជនជាតិដើមភាគតិចព្នង ១គ្រួសារ បានប្រមូលផ្តុំគ្នាប្រមាណ ៦០នាក់ ប្រវាសដៃគ្នាដាំស្រូវ ចំការបុកដាំស្រូវ នៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
ការអភិវឌ្ឍ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
សុខាភិបាល

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ

(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត