កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ ជាមួយមន្ត្រីបច្ចេកទេស ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

ព័ត៌មានពាក់ព័ន្ធ

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី និងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់
ការអភិវឌ្ឍ
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី និងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់
(បន្ទាយមានជ័យ) សាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងសហគ្រាស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យបង្កើនល្បឿនជួសជុលផ្លូវ និងពង្រឹងសុវត្ថិភាពចរាចរណ៍ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យបង្កើនល្បឿនជួសជុលផ្លូវ និងពង្រឹងសុវត្ថិភាពចរាចរណ៍ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការជួសជុល និងថែទាំបណ្តាញផ្លូវជាតិ និងផ្លូវខេត្តជាច្រើនខ្សែ ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលស្រុកព្រះនេត្រព្រះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៤ភូមិ
ការអភិវឌ្ឍ
អភិបាលស្រុកព្រះនេត្រព្រះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៤ភូមិ
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ដោយមានការចូលរួមពីលោកមេឃុំ និងលោកមេភូមិ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៤ភូមិ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រុមការងារចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ក្នុងស្រុកមង្គលបូរី
ការអភិវឌ្ឍ
ក្រុមការងារចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ក្នុងស្រុកមង្គលបូរី
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គីម សុខៈនិរន្តន៍ អភិបាលរងស្រុក បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត និងក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ចាប់ពីចំណុចរោងកុន រហូតដល់មុខផ្សារមង្គលបូរី ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ដឹកនាំកិច្ចប្រជុំ កម្មវិធីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំត្រឡប់ពីប្រទេសថៃ
ការអភិវឌ្ឍ
រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ដឹកនាំកិច្ចប្រជុំ កម្មវិធីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំត្រឡប់ពីប្រទេសថៃ
បន្ទាយមានជ័យ ៖ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សាកំណត់ទីតាំងដីសម្រាប់អនុវត្តកម្មវិធីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ......
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្ត ចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ការអភិវឌ្ឍ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្ត ចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័នទាំងពីរ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
សន្តិសុខសង្គម

សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម

កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុញៀនសរុបជាង ១,២គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
សន្តិសុខសង្គម

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
នយោបាយ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សុខ សាគុន ប្រធាន ល.ខ.ប. ខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម

(ខេត្តស្វាយរៀង)៖ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្ដម រ៉ូ ប៊ីណៃសមាជិកកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ មន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត