
ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នៅថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែកស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះក៏មានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៦០០ នាក់។







