
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការបម្រើសេវារបស់មណ្ឌលសុខភាពក្នុងខេត្ត ដែលបានជាប់មណ្ឌលសុខភាពជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ក្នុងចំណោម TOP FIVE និងTOP TEN
(ខេត្តស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់អំពីការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ដែលជាមណ្ឌលសុខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ដែលបានជាប់ក្នុងចំណោមTOP FIVE និងTOP TEN (មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល និងមណ្ឌលសុខភាពបាសាក់) ស្ថិតឃុំឈើទាល និងមណ្ឌលសុខភាពបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។





