សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីវិស័យសាធារណៈ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ» ដើម្បីពង្រឹងការយល់ដឹង និងជំរុញការអនុវត្តកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងគ្របដណ្តប់ទូលំទូលាយ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាខា ប.ស.សខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សា ស្រុក ក្រុង អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងឃុំ សង្កាត់ ប្រមាណជាង២០០នាក់ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អានបន្ត