
លោកជំទាវ ដួង វណ្ណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៩ គ្រួសារ ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា នារសៀលថ្ងៃ ពុធ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦ ក្នុងស្រុកចន្ទ្រា នៅឃុំមេសថ្ងក ឃុំព្រៃគគីរ ចំនួន ៣ ខ្នង សង្កាត់បាទី ក្រុងបាវិត ចំនួន ១៦ ខ្នង សរុប ១៩ ខ្នង (ធ្ងន់ ៣ ខ្នង មធ្យម ៧ ខ្នង តិចតួច ៩ ខ្នង ) ។





