
ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យ និងពិភាក្សាលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនតំបន់ផ្ទះអតីតយុទ្ធជន ក្នុងស្រុកកំពង់រោទិ៍ និងស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែង ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងស្រុកកំពង់រោទ៍ និងស្រុករមាសហែក។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។







