
ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់
(កំពង់ចាម) ដើម្បីពង្រឹងការយល់ដឹង និងលើកកម្ពស់គោរពច្បាប់ចរាចរណ៍ក្នុងចំណោមស្រទាប់យុវវ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។








