
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះ គឺមានគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋានីមួយៗ ។








