
ជំនាញជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០១ករណី នៅភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រុមអធិការកិច្ចជលផល បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី នៅចំណុចដងទន្លេមេគង្គ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។








