
ក្រសួងអធិការកិច្ច រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យកងតាណឹង
(ស្រុកកងមាស) សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅវិទ្យាល័យកងតាណឹង ប្រមាណ ៣៥០ នាក់ បានចូលរួមក្រេបយកចំណេះដឹង និងសិក្សាស្វែងយល់បន្ថែម ស្តីពីការផ្សព្វផ្សាយ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលពិធីនេះរៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។








