
លោកជំទាវ វី ស្រីពៅ អំពាវនាវដល់ពលរដ្ឋ និងសិស្សានុសិស្ស ចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវរួមគ្នាទប់ស្កាត់
(ស្រុកកងមាស) លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានផ្តាំផ្ញើនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខភាព និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដោយត្រូវចាត់ទុកថា «បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា» ដែលត្រូវចូលរួមទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីសហគមន៍។








