
”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
បាត់ដំបង៖ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” គឺជាប្រធានបទមួយ សម្រាប់ដាក់ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាតដំបង និងដោយមានការអញ្ជើញចូលរួមពី តំណាងសាលាឧទ្ធរណ៍បាត់ដំបង តំណាងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាដំបូងខេត្ត តំណាងយោធភូមិភាគទី៥ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរងនគរបាលខេត្ត ឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។








