
ចាប់ឆ្នោតប្រគល់ផ្ទះ ១០២ខ្នងបន្ថែមទៀត ជូនប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង!
ការចាប់ឆ្នោតជ្រើសរើសលេខផ្ទះនាឱកាសនេះ គឺជាការអនុវត្តសកម្មភាពជាបន្តបន្ទាប់ ហើយក្នុងជំហានទី៣នេះ មានផ្ទះសរុបចំនួន ១០២ខ្នងផ្ទះបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំពិធីចាប់ឆ្នោតប្រគល់ជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់។








