
កម្មវិធីពិនិត្យភ្នែក, ការចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
មន្ទីពេទ្យបង្អែកខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងអំពីកម្មវិធីពិនិត្យភ្នែក, ការចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី29 ខែមិថុនា ឆ្នាំ 2026 ខាងមុខនេះ។ ដូចនេះសូមពុកម៉ែបងប្អូន លោកយាយ លោកតា ដែលមានបញ្ហាសុខភាព ឬជំងឺភ្នែក ដូចជា៖ ស្រវាំងភ្នែក ភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន សូមអញ្ជើញមកពិនិត្យ និងព្យាបាលឲ្យបានគ្រប់ៗគ្នា នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានការគាំទ្រពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិហ្រេដហ្វឡូ។








