
លោកស្រីអភិបាលរងខេត្តថ្លែងថា សមាជិកាសាខាសមាគមនារី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមចលនាស្ត្រីខេត្តកំពង់ចាមបានថ្លែងថា សមាជិកាសាខាសមាគមនារី និងក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ ការថ្លែងដូច្នេះស្ថិតនៅក្នុង ឱកាសដែលលោកស្រីអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់សមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។








