
រដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ «មតិយើង»
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ «មតិយើង» ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង១៤ គណៈភិបាលអភិបាលក្រុងស្រុកទាំង១៤ និងលោក លោកស្រី មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត។








