
អាជ្ញាធរ ក្រុងកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម
ដើម្បីពង្រឹងការយល់ដឹងទៅដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានា បង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំង ធានា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របតាមអនុក្រឹត្យណែនាំលេខ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកំពង់ចាម បានចុះត្រួតពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។








