
ម្ចាស់ចំការទុរេនសំឡូត សន្យានាំយកផលទុរេនរាប់សិបតោន វាយលុកព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦
បាត់ដំបង: នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ! ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ នឹងឈានចូលមកដល់។ ពេលនេះ ក្រុមម្ចាស់ចំការទុរេន និងផ្លែឈើល្បីៗទូទាំងស្រុកសំឡូត បានប្រមូលផល និងត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកផ្លែឈើល្បីៗ ពិសេសផ្លែទុរេន ដែលមានឱជារសឈ្ងុយឆ្ងាញ់បំផុត មកតាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបានភ្លក់កម្សាន្តយ៉ាងពេញចិត្ត។








