
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្ដាល កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទ ដែលបានរួមចំណែកអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន បានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់
លោកប្រធានមន្ទីរ លើកឡើងថា ការអភិវឌ្ឍបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI កំពុងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងវិស័យព័ត៌មាន និងជួយអ្នកសារព័ត៌មានបានច្រើន ក្នុងការសំរួលដល់ការរៀបចំខ្លឹមសារ ការសង្ខេបឯកសារ និងការកែសំរួលអក្ខរាវិរុទ្ធ និងការបង្កើនប្រសិទ្ធភាពការងារ ។








