
រដ្ឋបាលខេត្តកណ្តាល បានរៀបចំ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកចំនួន០២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម។ ជាពិសេសដើម្បីចូលរួម លុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។








