
កិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ និងលើកទិសដៅពង្រឹងការគាំពារសុខុមាលភាពសមាជិក របស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វទ្ធី អនុប្រធានសមាគម និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម នៅសាលប្រជុំស្នាក់ការសមាគម ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។








