
គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន ០៥គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរក្នុងមូលដ្ឋាន
លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បានអញ្ជើញចុះសួរសុខទុក្ខសមាជិក អតីតយុទ្ធជន និងនិវត្តជន ចំនួន ០៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ។








