
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក នាក់ សុខា ប្រធាននាយកដ្ឋាន នៃក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់នៅរដ្ឋបាលខេត្តកណ្ដាល
នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក នាក់ សុខា ប្រធាននាយកដ្ឋាននៃក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំស្តីពី «ការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់នៅរដ្ឋបាលខេត្តកណ្ដាល» ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការចុះធ្វើអធិការកិច្ចសំខាន់ៗចំនួន២ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ រួមមាន ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ។








