រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ (ប៉ែកខាងកើត)

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ (ប៉ែកខាងកើត)

(ខេត្តស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ (ប៉ែកខាងកើត)» នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ អគារ «ឃ» សាលាខេត្តស្វាយរៀង ។

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យ និងពិភាក្សាលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនតំបន់ផ្ទះអតីតយុទ្ធជន ក្នុងស្រុកកំពង់រោទិ៍ និងស្រុករមាសហែក
ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យ និងពិភាក្សាលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនតំបន់ផ្ទះអតីតយុទ្ធជន ក្នុងស្រុកកំពង់រោទិ៍ និងស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែង ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងស្រុកកំពង់រោទ៍ និងស្រុករមាសហែក។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ការអភិវឌ្ឍ
ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នៅថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែកស្វាយរៀង ខេត្តស្វាយរៀង។  ពិធីនេះក៏មានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៦០០ នាក់។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោក ម៉ែន អេង ចុះពិនិត្យការបុកអណ្តូងទឹកជូនអតីតយុទ្ធជន ផ្ទះ៤០០ខ្នង នៅស្រុករមាសហែក
ការអភិវឌ្ឍ
លោក ម៉ែន អេង ចុះពិនិត្យការបុកអណ្តូងទឹកជូនអតីតយុទ្ធជន ផ្ទះ៤០០ខ្នង នៅស្រុករមាសហែក
(ខេត្តស្វាយរៀង) នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា​អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារបុកអណ្ដូងទឹកស្អាត ជូនដល់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច (ផ្ទះ ៤០០ខ្នង) ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីចុះពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុករមាសហែក លោកមេឃុំ លោកមេភូមិ ព្រមទាំងបងប្អូនអតីតយុទ្ធជនជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងចាប់ផ្តើមបំពេញកម្មសិក្សារយៈពេល ៤ខែកន្លះ នៅតាមទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តស្វាយរៀង៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅតាមបណ្តោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យទីតាំងប្រារព្ធពិធី ទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត