
ឯកឧត្តម កឹម គុណវឌ្ឍន៍ បើកវគ្គបណ្តុះបណ្តាល “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ដើម្បីពង្រឹងសមត្ថភាពមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ឆ្លើយតបនឹងការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពផលិតកម្មព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។








