
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ឆ្នាំ២០២៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជិត១៧,០០០នាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៦ ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបងមានចំនួនប្រមាណជិត២៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណជិត១៧,០០០នាក់។ លោក ហម អរុណ ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែបន្តដើរលេងកម្សាន្ត និងទស្សនានៅតាមគោលដៅសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ជាពិសេសគោលដៅដែលមានការរៀបចំអភិវឌ្ឍន៍ថ្មីបានស្រូបទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករប្រកបទៅដោយសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព។








