
ទិដ្ឋភាពខ្លះៗនៃការចាប់ផ្ដើមយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ខេត្តសៀមរាប
នាថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសបើក និង ដាក់ឱ្យដំណើរការជាផ្លូវការ នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប លើប្រធានបទ “ ពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន ” ដែលផ្តោតលើការពង្រឹងអក្ខរកម្មព័ត៌មានដល់សាធារណជន ជាពិសេសយុវជន ដោយអនុវត្តយុទ្ធសាស្ត្រ «៣កុំ ១ការពារ» ជាអាវក្រោះឌីជីថល ដើម្បីទប់ស្កាត់ព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ខណៈ យុទ្ធនាការជំហានទី១ ប្រពិត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីអាជ្ញាធរខេត្ត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្ដាញសង្គម សិស្ស និស្សិត អាជីវករ និង ប្រជាពលរដ្ឋទូទៅ យ៉ាងផុលផុស ។








