
សិស្សានុសិស្សវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ជាង ១,០០០នាក់ ប្តេជ្ញាចិត្តមិនចែករំលែកព័ត៌មានក្លែងក្លាយ
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។








