
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ដាស់តឿនដល់សិស្សានុសិស្ស កុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ
(កំពង់ចាម) អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវសារដាស់តឿនយ៉ាងធ្ងន់ៗ និងចំៗទៅកាន់ស្រទាប់សិស្សានុសិស្សទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមទប់ស្កាត់ ដោយដាច់ខាតកុំធ្វើការចែកចាយរាល់ព័ត៌មានទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់នៅលើបណ្តាញសង្គមឱ្យសោះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពព័ត៌មានក្នុងសង្គម។








