
អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ស្រទាប់យុវជនរួមគ្នា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ
លោក ស្រី សុភក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់យុវជនទាំងអស់ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ព្រោះ ព័ត៌មានក្លែងក្លាយ បានគំរាមកំហែង ដល់សណ្តាប់ធ្នាប់ ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។ ថ្លែងអំពាវនាវនេះ នាឱកាសលោកអភិបាលរងខេត្ត បានរួមជាមួយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។








