ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

មន្ទីរសុខាភិបាលខេត្តប៉ៃលិនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំខេត្តប៉ៃលិនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី

ព័ត៌មានពាក់ព័ន្ធ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដាក់គំនូសចរាចរណ៍លើផ្លូវគមនាគមន៍  ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាព
ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដាក់គំនូសចរាចរណ៍លើផ្លូវគមនាគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាព
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យការងារគូសគំនូសចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍ផ្សេងៗ នៅលើផ្លូវគមនាគមន៍ដែលទើបស្ថាបនារួច ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការដាក់គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍នៅលើផ្លូវនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ ឱ្យស្របតាមស្តង់ដារផ្លូវថ្នល់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អាជ្ញាធរសង្កាត់ទួលល្វា ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៧០០ម៉ែត្រ ឆ្លងកាត់ភូមិអូរច្រាកើត និងអូរច្រាលើ
ការអភិវឌ្ឍ
អាជ្ញាធរសង្កាត់ទួលល្វា ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៧០០ម៉ែត្រ ឆ្លងកាត់ភូមិអូរច្រាកើត និងអូរច្រាលើ
ខេត្តប៉ៃលិន៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោក ស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៦៨៥ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលកំពុងដំណើរការកសាងដោយក្រុមហ៊ុនម៉ៅការ ស្ថិតក្នុងភូមិអូរច្រាកើត និងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ជា ចាន់ឌិន និងលោក សាក់ សាវរិទ្ធ នាំយកអំពូលសូឡាបំពាក់តាមដងផ្លូវជូនពលរដ្ឋក្នុងឃុំស្ទឹងត្រង់
ការអភិវឌ្ឍ
ឯកឧត្តម ជា ចាន់ឌិន និងលោក សាក់ សាវរិទ្ធ នាំយកអំពូលសូឡាបំពាក់តាមដងផ្លូវជូនពលរដ្ឋក្នុងឃុំស្ទឹងត្រង់
ប៉ៃលិន៖ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ និងលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងភូមិអន្លង់រក្សា បានដឹកនាំក្រុមការងារ រួមជាមួយលោកមេភូមិបាយសី និងលោកមេភូមិអន្លង់រក្សា ចុះនាំយក និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី ហៅវត្តសែនសំបូរ ក្នុងឃុំសាលាក្រៅ
ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី ហៅវត្តសែនសំបូរ ក្នុងឃុំសាលាក្រៅ
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី (ហៅវត្តសែនសំបូរ) ដែលស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចុះពិនិត្យដំណើរការផ្សាយទូរទស្សន៍ខ្សែកាបថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចុះពិនិត្យដំណើរការផ្សាយទូរទស្សន៍ខ្សែកាបថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណើរការផ្សាយទូរទស្សន៍ខ្សែកាប ដែលទើបតែបានរៀបចំ និងដំឡើងរួចរាល់នៅស្ថានីយ៍វិទ្យុ FM 90.5 MHz ស្ថិតក្នុងភូំិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាថា ប្រព័ន្ធផ្សព្វផ្សាយខ្សែកាបថ្មីនេះ មានដំណើរការល្អឥតខ្ចោះ ប្រកបដោយគុណភាព រូបភាព និងសំឡេងច្បាស់ល្អ មុនពេលបម្រើជូនប្រជាពលរដ្ឋជាផ្លូវការ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អាជ្ញាធរស្រុកសាលាក្រៅ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងរៀបចំប្រព័ន្ធរំដោះទឹក ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា
ការអភិវឌ្ឍ
អាជ្ញាធរស្រុកសាលាក្រៅ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងរៀបចំប្រព័ន្ធរំដោះទឹក ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា
ប៉ៃលិន៖ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេស និងពន្លឿនការដ្ឋានឱ្យសម្រេចបានតាមផែនការកំណត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក
សកម្មភាពថ្នាក់ដឹកនាំ

សម្តេច ម៉ែន សំអន អញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក

រសៀល ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

នាព្រឹកថ្ងៃ២៤ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
សន្តិសុខសង្គម

សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម

កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុញៀនសរុបជាង ១,២គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
សន្តិសុខសង្គម

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត