
ទស្សនកិច្ចសិក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងតម្រូវការទីផ្សារការងារជាក់ស្តែង
ស្វាយរៀង៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ បានរៀបចំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។











