
ពិធិសម្ពោធជាផ្លូវការសាខាសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា (សាខាខេត្តស្វាយរៀង)
(ខេត្តស្វាយរៀង) ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា (សាខាខេត្តស្វាយរៀង)។ ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងសមាគម វិស័យឯកជន អ្នកប្រកបអាជីវកម្មដឹកជញ្ជូន លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសារ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។











