ឯកឧត្តម ស៊ី ប្រាសិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងអនុម័តលើការរៀបចំប្រតិទិននៃកិច្ចប្រជុំសាមញ្ញ សម្រាប់ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤។
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃនេះ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំប្រតិទិននៃកិច្ចប្រជុំសាមញ្ញលើកទី២៧ រយៈពេល ១២ ខែ នៃឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ អានបន្ត