
ខេត្តរតនគិរី មានអ្នកជំងឺគ្រុនឈាម ចំនួន៩៣១ នាក់ព្យាបាលជាសះស្បើយចំនួន៨១០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន១២១នាក់និង មិនមាន ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនោះទេ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
នេះជាការលើកឡើង របស់លោក ជា សានិត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីរៀប ចំផែនការទប់ស្កាត់នៃការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦ នាសាលប្រជុំអគារB សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។











